តារាខ្មែរ ដែលហ៊ានទម្លាយធាតុពិត ថាខ្លួនធ្លាប់ធ្វើបែបនេះ កាលពីមុន

ភ្នំពេញ៖ ជាការពិត នៅពេលឈានជើងចូលវិស័យសិល្បៈ គឺតារានីមួយៗ តែងតែ ព្យាយាមរៀបចំសកម្មភាព និងខំលុបបំបាត់ នូវរឿងមិនល្អជាច្រើន ព្រោះថា បើមិនដូច្នោះទេ ពួកគេ នឹងទទួលរង នូវការរិះគន់ ជាមួយនឹង ទង្វើរបស់ពួកគេ ជាក់ជាមិនខាន។
ជាពិសេស រឿងសម្ងាត់ ឬជីវិតឯកជន កាលពីមុនរបស់ តារាៗ ក៏អ្នកគាំទ្រ កាន់តែចង់ដឹង ចង់លឺខ្លាំង ជាងអ្វីៗទាំងអស់ រហូតមានតារាខ្លះ ព្យាយាមបិទបាំង រឿងពីមុនរបស់ពួកគេ ទាល់តែជិត។
ប៉ុន្តែជាក់ស្តែង តារាខ្មែរមួយចំនួន មិនខ្លាច នូវការបង្ហាញ រឿងរ៉ាវអតីតកាលរបស់ពួកគេនោះទេ ថាតើពីមុន ពួកគេ ធ្វើអ្វី ឬលក់អ្វី។ ហើយទង្វើរបស់ពួកគេទាំងនេះ ក៏បានធ្វើឲ្យគេសរសើរ ដែលហ៊ានទម្លាយ និងប្រាប់មហាជន ជារឿយៗ ពីអតីតកាលរបស់ពួកគេ៕
តោះតាមដានទាំងអស់គ្នា៖
១) ពេជ្រ សោភា ៖ ធ្លាប់លក់អំពៅ តាមដងផ្លូវ កាលនៅពីក្មេង​ ព្រោះថា កាលពីមុន ជីវភាពរបស់នាង លំបាកខ្លាំងណាស់ រកព្រឹកខ្វះល្ងាច។ ប៉ុន្តែ អាចនិយាយបានថា វាសនាមនុស្សមើលមិនឃើញ រហូតដល់ឆ្នាំ ២០០៧ ឬ២០០៨ នាងក៏ឈានជើងចូលវិស័យសិល្បៈ ដោយចូលជាច្រៀងក្នុង ផលិតកម្ម ហង្សមាស ហើយនាងក៏ទទួលបាន ភាពល្បីល្បាញ ក្លាយជា កំពូលតារាចម្រៀងមកទល់ពេលនេះ។

No comments:

Post a Comment