Friday, August 10, 2018

Chompoo style

ស្ទីលលេងខ្លួនបែប Swag របស់ Chompoo មួយណា ក៏ទាក់ទាញដែរ

ថៃ៖ តារាសម្តែងស្រី Chompoo Araya បានជាប់ឈ្មោះ ជាកំពូលតារាសម្តែងមួយដួង ដែលពូកែលេងម៉ូតសម្លៀកបំពាក់ជាងគេ នៅក្នុងសង្គមសិល្បៈថៃ។
ដោយពេលធ្វើដំណើរទៅណាម្តងៗ គេតែងឃើញតារាស្រីរូបនេះ បានតុបតែងខ្លួនជាមួយនឹងស្ទីលប្លែកៗជាច្រើនម៉ូត ដែលគេកម្រឃើញមានតារារូបណាលេងស្ទីលតែងខ្លួនដូចជានាងដូច្នេះណាស់។
ជាក់ស្តែងនោះ គឺតារាសម្តែងស្រី Chompoo Araya ចូលចិត្តតុបតែងខ្លួនបែប Swag Swag ញឹកញាប់ណាស់ ពេលនាងចេញទៅខាងក្រៅម្តងៗ ដូច្នេះហើយទើបនៅលើអ៊ីនស្តារក្រាមរបស់នាង មានសុទ្ធតែរូបនាងតែងខ្លួនបែប Swag ភាគច្រើន។ ហើយមួយម៉ូតៗបែប Swag របស់ Chompoo Araya គឺសុទ្ធតែស្រស់ស្អាតមិនធម្មតាឡើយ ទោះបីជាបច្ចុប្បន្ននេះនាងមានកូនប្រុសដល់ទៅពីរនាក់ទៅហើយក្តី។

No comments:

Post a Comment